ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៤ មករា

រូបថត៖ ASSOCIATED PRESS
Secretary of State Hillary Rodham Clinton, answers a question about Syria, Wednesday, Jan. 11, 2012, at the State Department in Washington, after a meeting with Qatar Prime Minister and Minister of Foreign Affairs Sheikh Hamad Bin Jassim Bin Jabr Al-Thani. (AP Photo/Jacquelyn Martin)

ភូមា៖ លោកស្រី​ហ៊ីលឡារី គ្លីន​តុន បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​​ផ្លាស់​ប្តូរ​ឯក​អគ្គ​រដ្ឋទូត​​ ជាមួយ​ភូមា។ ការ​សម្រេច​ចិត្ត​នេះជា​ការ​ឆើ្លយ​តប​មួយ​ទៅ​នឹង​ការ​ដោះ​លែង​​ពួក​​អ្នក​ ទោស​នយោបាយ​៦៥១នាក់​ក្នុង​ប្រទេស​ភូមា​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​ បារ៉ាក់​ អូបាម៉ា​មាន​ការ​ជឿជាក់​ជា​វិជ្ជាមាន​ថា​នេះ​គឺ​ជា​ជំហាន​សំខាន់​មួយ​ឆ្ពោះ​ ទៅ​កាន់​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ។

អ៊ឺរ៉ុប៖ ស្តង់ដានិង​ផូរ (Standard and Poor’s) ដែល​ជា​ក្រុម​ហ៊ុន​​ឲ្យ​ពិន្ទុ​​ឥណទាន​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន ​ឲ្យ​ពិន្ទុ​ឥណទាន​ដ៏​សំខាន់​៣​​របស់​ពិភពលោក​ បាន​ជូន​ព័ត៌មាន​​ដល់​មេដឹកនាំ​អឺរ៉ុប​​ថា​ខ្លួន​បាន​សម្រេច​ចិត្ត​បញ្ចុះ​ ពិន្ទុ​ឥណទាន​បារាំង​មក​ត្រឹម​ AA + ជំនួស​ឲ្យ​ពិន្ទុ​ឥណទាន​A បី​ដង​ ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​​ការ​ប្រាក់​របស់​បារាំង​ ​នឹង​ឡើង​ថ្លៃហើយនិង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

អ៊ីរ៉ង់៖ លោក​នាយក​រដ្ឋ​មន្រ្តី​អង់គ្លេស​ ដេវីត ខាមេរ៉ូន ​បាន​ចូល​រួម​ជាមួយ​​​សហរដ្ឋ​អាមេរិក​​នៅ​ក្នុង​ការ​ព្រមាន​​ប្រទេស​អ៊ីរ៉ង់ ​ចំពោះ​ការ​បិទ​​ច្រក​សមុទ្រ​ ហូមូស (Hormuz)។​ក្នុង​អំឡុង​នៃ​ដំណើ​រទស្សនៈ​កិច្ច​មួយ​​ទៅ​កាន់អារ៉ាប់​ប៊ី​សាអូ ​ឌីត​​កាល​ពី​ថ្ងៃ​សុក្រ​ នាយក​រដ្ឋ​មន្រ្តី​ខាមេរ៉ូនបាន​មាន​ប្រសាសន៍​ថា​​ពិភព​លោក​ទាំង​មូល​នឹង​ ចាត់​វិធានការណ៍​ ប្រសិន​បើ​អ៊ីរ៉ង់​បិទ​ផ្លូវ​ទឹក​ដែល​ជា​​ផ្លូវ​នាំ​ប្រេង​ចេញ​ដ៏​សំខាន់​​ សម្រាប់​ប្រទេស​ផលិត​ប្រេង​ដ៏​សំខាន់​ៗ​​របស់​ឈូង​សមុទ្រ​ពែក្ស​នោះ។

សហរដ្ឋអាមេរិក៖ ប្រាប់​ឲ្យ​ដឹង​ថា​ឱនភាព​​ពាណិជ្ជ​កម្ម​របស់​ខ្លួន​បាន​រីក​កាន់​តែ​ធំ​​កាល​ពី​ខែ​វិច្ឆិកា​គឺ​ជាលើក​ទី​មួយ​ក្នុង​រយៈពេល​៥​ខែ។

សហរដ្ឋអាមេរិក៖ នាវា​ដឹក​ប្រេង​របស់​រុស្ស៊ី​រ៉េនដាបាន​ទៅ​ដល់​ទីក្រុង​ដែល​កប់​ក្នុង​ទឹកក​ ក​នៅ​ក្នុង​រដ្ឋ​អាឡា​ស្កា​របស់​សហរដ្ឋ​អាមេរិក​​ដើម្បី​ផ្គត់​ផ្គង់​​ប្រង​ ឥន្ធនៈ​ក្នុងពេលអាសន្ន ហើយ​ប្រេង​ឥន្ធនៈ​ទំាង​នោះ​នឹង​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​ទីក្រុង​នោះ​​នៅ​ព្រឹក​ ថ្ងៃ​សៅរ​នេះ។ នេះ​ជា​ករណី​ពិសេស ដែល​កប៉ាល់​បរទេសអាច​ចូល​រួម​ក្នុង​បេសកម្ម​ផ្គត់ផ្គង់​ប្រេង​បែប​នេះ។

សហរដ្ឋអាមេរិក៖ ពួក​មន្រ្តី​យោធា​សហរដ្ឋ​អាមេរិក​និយាយ ​ថា​ ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​​ទាហាន​ម៉ារីន​៤​នាក់​​ដែល​បាន​ឃើញ​នៅ​ក្នុង​ កាសែត​វីដេអូ​ដែល​បាន​នោម​ដាក់​សាកសព​​ពួក​អ្នក​ប្រយុទ្ធ​តាលីបាន​ អាហ្គាហ្វនីស្ថាន។ ទាហាន​ទាំង​៤​នាក់​នោះ​ជាសមាជិក​​នៃ​កងវរសេនា​តូច​​ដែល​មាន​ទាហាន​ប្រុស​ ចំនួន​១​ពាន់​នាក់​មកពី​បន្ទាយ​ ឡឺ ជេណូ (Le Jeune) ក្នុង​រដ្ឋ​ ការ៉ូឡីណា ខាងជើង (North Carolina) ​ភាគ​អាគ្នេយ៍​សហរដ្ឋ​អាមេរិក​។

ស៊ីរី៖ លោក​ ណាបីល អ៊ីលារ៉ាប៊ី ប្រធាន​សម្ព័ន្ធ​អារ៉ាប់​​បាន​ព្រមាន​កាល​ពី​ថ្ងៃ​សុក្រ​ថា​​ ស៊ីរី​ប្រហែល​កំពុង​ឆ្ពោះ​ទៅ​កាន់​សង្គ្រាម​ស៊ីវិល ​​នៅពេល​ដែល​​ជន​ជាតិ​ស៊ី​រី​រាប់​ម៉ឺននាក់​ បាន​ធ្វើ​បាតុ​កម្ម​​នៅ​តាម​ផ្លូវ​នានា​​ដើម្បី​គាំទ្រ​​ក្រុម​ឧទ្ទាម​ ប្រដាប់​អាវុធ​ឫ​កងទ័ព​ស៊ីរី​សេរី។

ប៉ាគីស្ថាន៖ លោក​ យូសូវ រ៉ាហ្សា គីឡានី នាយក​រដ្ឋ​មន្រ្តី​ប៉ាគីស្ថាន​ បាន​ប្រាប់​សមាជិក​សភា​ថា​ពួកគេ​ ត្រូវ​តែ​ជ្រើសរើស​រវាង​លទ្ធិ​ប្រជា​ធិបតេយ្យ​​ឬ​លទ្ធិ​ផ្តាច់​ការ​ នៅពេល​ដែល​មាន​ការ​តាន​តឹងកាន់​តែ​កើន​​ឡើង​​រវាង​រដ្ឋាភិបាល​ស៊ីវិល​និង​ ពួក​យោធា។ នៅ​ពេល​ដែល​លោក​ទាម​ទារ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​តែ​រស់​ ដោយ​មិនគិត​ពី​​លទ្ធផល​​នៃ​ការ​ស៊ើប​អង្កេត​ដែល​ពាក់​ព័ន្ធ​​នឹង​អនុសារណៈ ការ​ជជែក​ដេញ​ដោល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

សហរដ្ឋអាមេរិក៖ ​​​ក្នុង​សន្ទរកថាកាល​ពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់​ អូបាម៉ា​ កំពុង​ស្នើ​សុំ​ការ​អនុញ្ញាតិ​ពី​សភា​ដើម្បី​ធ្វើ​ការ​បញ្ចូល​គ្នា​នូវ​ ទីភ្នាក់ងារ​ពាណិជ្ជកម្ម​បរទេស​​និង​​ទីភ្នាក់​ងារ​​ពាណិជ្ជកម្ម ដើម្បី​ពន្លឿន​ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ជាមួយ​​ពាណិជ្ជករ​និង​ អ្នក​ប្រើ​ប្រាស់​ទំនិញ។

ដកស្រង់ពីhttp://www.lookingtoday.com/entertainment-news

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: