ផលិតករ ខ្សែភាពខ្មែរ ឆៃ បូរ៉ា ធ្វើជាវាគ្មិន កិត្តិយស ក្នុងកម្មវិធី «យើងរួមគិត ដើម្បីសិល្បៈ»

ភ្នំពេញ​៖ នៅ​ថ្ងៃ​សៅរ៍ និង ថ្ងៃអាទិត្យ​ទី​១៤ ដល់ទី ១៥​ខែមករា ឆ្នាំ​២០១២​ខាងមុខនេះ កម្មវិធី​ថ្មី របស់​វិទ្យុ​ដើម អម្ពិល «​យើង​រួម​គិត ដើម្បី​សិល្បៈ​» បាន​​អញ្ជើញលោក ឆៃ បូរ៉ា ជា​អ្នក​ផលិត​ខ្សែភាពយន្ត​ខ្មែរ សម័យ​បច្ចុប្បន្ន ធ្វើជា​វាគ្មិន​កិត្តិយស ។

កម្មវិធី​នេះ មាន​រយៈពេល​មួយ​ម៉ោង គឺ​ពី​ម៉ោង ៨ ដល់​ម៉ោង ៩​ព្រឹក ដែលមាន​លោក ជា ច័ន្ទ បរិបូរណ៍ តន្ត្រី​វិទូ ចូលរួម​ពិភាក្សា​ផងដែរ ក្រោម​ប្រ​ធាន​បទ «​វិស័យ​ខ្សែភាពយន្ត​»​។

កម្មវិធី​ទើប​បង្កើត​ថ្មី «​យើង​រួម​គិត ដើម្បី​សិល្បៈ​» មាន​សុ​ឆន្ទៈ​លើកទឹកចិត្ត ឱ្យ​យើង​ទាំងអស់ គ្នា​ចូលរួម​គិត ការពារ ជំរុញ លើកស្ទួយ និង​អភិវឌ្ឍន៍ វិ​ស័យ​សិល្បៈ​ខ្មែរ​។ កម្មវិធី​នេះ មាន​ទម្រង់​ប្រៀបដូចជា សិក្ខាសាលា​មួយ សម្រាប់​ផ្តល់ឱកាស​ជជែក ពិភាក្សា ផ្តល់​ពុទ្ធិ និង​ទទួលយក​ចំណេះដឹង​អំ​ពី​វិស័យ​សិល្បៈ​។

តើ​លោក ឆៃ បូរ៉ា យល់ឃើញ​យ៉ាងណាដែរ ចំពោះ វិស័យ​ខ្សែភាពយន្ត​ខ្មែរ ហើយ​លោក អាចជួយ​បាន​អ្វីខ្លះ ក្នុង​វិស័យ​ខ្សែភាពយន្ត​ខ្មែរ ដែល​ធ្លាក់​ចុះ​​បច្ចុប្បន្ននេះ​?
ចម្លើយ​​ទាំងអស់នេះ នឹង​ផ្តល់ជូន​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ និង​អាទិត្យ ទី​១៣​និង​ទី​១៤ ខែមករា​ឆ្នាំ​២០១២​ខាងមុខនេះ ។

ដើម្បីឱ្យ​វិស័យ​សិល្បៈ​ខ្មែរ រក្សាបាន​នូវ​ជំហរ​ជាតិ​រឹងមាំ និង​អភិវឌ្ឍន៍​បាន​នោះ វិទ្យុ​ដើមអម្ពិល របស់​មជ្ឈមណ្ឌល​ព័ត៌មាន ដើមអម្ពិល ក៏​សូម​អំ​ពាវ​នាវ ដល់​ជនរួមជាតិ ចូលរួម​បញ្ចេញ​មតិយោបល់ ទស្សនៈ ក្នុង​កម្មវិធី​នេះ ឱ្យបាន​ផុសផុល រីករាយ​ផងដែរ ក្នុង​សុ​ឆន្ទៈ​ពង្រឹង​វប្បធម៌ ជាតិខ្មែរ តាម​រយៈ ទូរស័ព្ទ​បី​ខ្សែ គឺ​លេខ​៖ 015 59 54 35/088 86 36 338/ 092 94 29 55 សូម​អរគុណ​!

វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើងថ្កាន​!!

Photo by Looking Today

Photo by Looking Today

Photo by Looking Today

ដកស្រង់ពីhttp://www.lookingtoday.com/entertainment-news/1483–l-r-.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: