បំណែកយាន អាវកាស របស់រុស្ស៊ីអាចធ្លាក់ នៅតំបន់ណាមួយ ពេលណាមួយ ក្នុងប្រទេសកម្ពុជា

ភ្នំពេញៈ បំណែកយានអាវកាសរបស់ប្រទេសរុស្ស៊ី ដែលក្រុមអ្នកវិទ្យាសាស្រ្ត ប្រទេសមហាអំណាច មួយនេះ បានបង្កោះទៅកាន់ទីលំហកាលពី ពេលកន្លងទៅ អាចនឹងធ្លាក់ នៅតំបន់ណាមួយក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៤ ខែមករា នេះថា ស្ថានទូតរុស្ស៊ីនៅកម្ពុជា បានចេញសេចក្តីជូនដំណឹងថា បំណែករបស់យានអាវកាសរបស់រុស្ស៊ី អាចនឹងធ្លាក់នៅតំបន់ ណាមួយ ក្នុងប្រទេសកម្ពុជា។

យោងតាមមន្រ្តីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃឯណោះវិញ បានឲ្យដឹងថា ស្ថានទូតរុស្ស៊ី បានបញ្ជាក់ថា ចាប់ពីម៉ោង ៧យប់ថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី១៦ ខែមករា នេះ បំណែកយានអាវកាសរបស់រុស្ស៊ី អាចធ្លាក់នៅតំបន់ណាមួយក្នុងប្រទេសកម្ពុជា។

តែទោះជាយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះ បានអះអាងដោយលើកឡើង ពីសេចក្តីជូនដំណឹងរបស់មន្រ្តី ស្ថានទូតរុស្ស៊ីថា ការធ្លាក់បំណែកណាមួយរបស់ យានអាវកាសរុស្ស៊ី នឹងមិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែមករា នេះ បានឲ្យដឹងថា “យោងតាមព័ត៌មាន ផ្តល់ដោយស្ថានទូត សហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា បំណែកមួយចំនួន នៃយានអាវកាស ដែលខូចនឹងធ្លាក់ចុះមកភពផែនដី នៅចន្លោះពេលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ វេលាម៉ោង ៧ និង០០នាទីយប់ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១២។”

សេចក្តីជូនព័ត៌មាននេះ បានបញ្ជាក់ទៀតថា “បំណែកយានអាវកាសទាំងនេះ នឹងធ្លាក់លើរង្វង់តំបន់មួយ នៃផែនដី ដែលក្នុងនោះ រួមមានប្រទេសកម្ពុជាផងដែរ។”

តែទោះជាយ៉ាងណា សេចក្តីប្រកាសព័ត៌មានខាងលើនេះ បានឲ្យដឹងទៀតថា លទ្ធភាពដែលបំណែកយានអាវកាស ធ្លាក់មកលើទឹកដីកម្ពុជា មានតិចតួចទេ ហើយការជូនព័ត៌មាននេះ ដើម្បីឲ្យសាធារណជន មានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់ទីកន្លែង នៃប្រទេសកម្ពុជា ចៀសវាងការភ្ញាក់ផ្អើល។

គួរបញ្ជាក់ថា ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃទី១២ ខែមករា បានចេញផ្សាយថា កាកសំណល់យានអវកាសរុករករបស់រុស្ស៊ី នៅភពព្រះអង្គារ នឹងធ្លាក់មកភពផែនដីវិញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១២ តែមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ។

ទីភ្នាក់ងារសហព័ន្ធអវកាសរុស្ស៊ី “ Roscosmos ” បានឱ្យដឹងថា កាកសំណល់នោះមានទម្ងន់ ប្រមាណ ២០០គីឡូក្រាមប៉ុណ្ណោះ ដែលផ្ដាច់ចេញពីយានអវកាស “ Phobos-Grunt” រុករកនៅភពព្រះអង្គារ នោះ នឹងធ្លាក់មកភពផែនដី នៅអំឡុងថ្ងៃទី១០-១៥ ខែមករា ឆ្នាំ២០១២ ។

ទីភ្នាក់ងារ“Roscosmos” បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា “ភពផែនដី អាចមានកំទេចកំទី កាកសំណល់ប្រមាណ២០-៣០ បំណែក ដែលផ្ដាច់ចេញពីយានអវកាសខាងលើនោះ ហើយទម្ងន់របស់វាមិនលើសពី២០០គីឡូក្រាម នោះឡើយ” ។

ទីភ្នាក់ងារខាងលើបានបញ្ជាក់ថា ផ្អែកតាមព័ត៌មានផ្សព្វផ្សាយជាលើកដំបូងនោះ កាកសំណល់នោះជាផ្នែកមួយ ផ្ដាច់ចេញពីបំណែកយានអវកាស ដែលនឹងត្រូវដុតចោលធ្លាក់ចុះមកក្រោម ទម្ងន់អាចប្រមាណ១០០គីឡូ ក្រាម។

ទីភ្នាក់ងារមួយនេះបានបញ្ជាក់បន្ថែមថា “បើទោះបីជាធ្លាក់កម្ទេចកំទីទាំងនេះមកភពផែនដីក៏ពិតមែន តែមិនបាន បង្កគ្រោះថ្នាក់ដែលផ្ទុកដោយសារធាតុវិទ្យុសកម្មអ្វីនោះដែរ” ៕

Photo by DAP-NEWS

ដកស្រង់ពីhttp://www.dap-news.com/typography/the-news

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: