ឈឹម តារាវត្តី ចង់ទៅរៀន កែសម្ផស្ស ៤ប្រទេស

ភ្នំពេញៈ សិល្បករ សិល្បការិនី ភាគច្រើននាពេលបច្ចុប្បន្ន តែងតែបង្កើតមុខរបរមួយ សម្រាប់ខ្លួនឯង និងជាជំហររឹងមាំនាពេលអនាគត ជាក់ស្តែង ដូចជាស្រីស្រស់ប្រិមប្រិយ កញ្ញា ឈឹម តារាវត្តី ក៏បានបង្ហើបថា នាងក៏មានបំណងចង់បើកហាងកែសម្ផស្សមួយ សម្រាប់ផ្គត់ផ្គង់ជីវភាពនាពេលអនាគតផងដែរ។
នៅក្នុងទឹកមុខដែលបញ្ចេញស្នាមញញឹម ដែលគួរឲ្យទាក់ទាញរបស់កញ្ញា ឈឹម តារាវត្តី នៅក្នុងកម្មវិធី ”តារាក្នុងដួងចិត្តខ្ញុំ” ថា មួយរយៈនេះ ការងារសិល្បៈរបស់នាង ហាក់បីដូចជាមមាញឹកច្រើន ទាំងការថតរឿង, ថតស្ពត និងធ្វើជាពិធីការិនី នៅតាមកម្មវិធីខនសឺតនានា ប៉ុន្តែទន្ទឹមនឹងការមមាញឹកនេះផងដែរ នាងក៏មានគម្រោង ចង់បង្កើតមុខរបរមួយ សម្រាប់ចិញ្ចឹមជីវិតនាពេលអនាគត។

បុប្ផារូបស្រស់ ដែលចាប់ផ្តើមបញ្ចេញសម្រស់ នៅក្នុងវិថីសិល្បៈ រូបនេះបន្តទៀតថា នាងមានបំណងចង់បើកជាហាងបណ្តុះបណ្តាល ជំនាញកែសម្ផស្ស ជាទ្រង់ទ្រាយ ធំមួយ ទន្ទឹមនឹងការបើកក្រុមហ៊ុននេះផងដែរ នាងមានបំណងចង់ទៅសិក្សាផ្នែកជំនាញកែសម្ផស្សនេះ នៅប្រទេសចំនួន៤ ដូចជាប្រទេសថៃ, ជប៉ុន,កូរ៉េ និងសាំងហ្គាពួរ។ ពិធីការិនីវ័យ ២១ឆ្នាំរូបនេះ បន្តទៀតថា ”ប្រហែលជាដើមខែមិថុនា ឆ្នាំ២០១២នេះ នាងខ្ញុំនឹងចេញទៅរៀនផ្នែកកែសម្ផស្ស នៅក្រៅប្រទេស មួយរយៈពេលធំ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីបណ្តាលប្រទេសស៊ីវិល័យ ដើម្បីយកជំនាញនេះមកបណ្តុះបណ្តាល និងបង្ហាត់បង្រៀន ដល់មិត្តៗយុវវ័យជំនាន់ក្រោយ និងជួយដល់ស្រ្តីដែលគាត់មិនទាន់ចេះតុបតែងខ្លួន ឲ្យគាត់ចេះ ហើយមួយវិញទៀតខ្ញុំគិតថា ជំនាញនេះ ក៏អាចចិញ្ចឹមជីវិតរបស់ខ្ញុំ បានប្រសើរផងដែរនាពេលអនាគត” ។

ជុំវិញការលើកឡើងបែបនេះ កញ្ញាតារាវត្តី ក៏មិនបានបង្ហើបថា គម្រោងដែលនាងត្រៀមបើកហាង ដែលជាលក្ខណៈទ្រង់ទ្រាយធំនោះ ត្រូវចំណាយថវិកាប៉ុន្មាន ម៉ឺនដុល្លារ ឫក៏មានអ្នកជួយឧបត្ថម្ភនោះទេ នាងគ្រាន់តែនិយាយខ្លីៗថា នៅពេលដែលគម្រោងរបស់នាងលេចចេញជារូបរាង នាងនឹងបកស្រាយឲ្យបានលំអិតថា នាងចំណាយទុនអស់ប៉ុន្មាន ក្នុងការបើកហាងនេះ និងបញ្ហាមួយចំនួនទៀត ដែលទស្សនិកជនចង់ដឹង។ ប៉ុន្តែពេលនេះនាងមិនទាន់អាចប្រាប់បានទេ ព្រោះថានេះគ្រាន់តែជាគម្រោងមិនទាន់ដឹងថាលេចចេញជារូបរាងនៅពេលណា ហើយចំណាយទុនប៉ុន្មាននោះទេ។

កញ្ញា ឈឹម តារាវត្តី បានចូលប្រឡូកក្នុងវិថីសិល្បៈ តាំងពីឆ្នាំ២០០៨ ហើយនាងបានសម្តែង ខ្សែភាពយន្តជាង១០ និងថតស្ពតពាណិជ្ជកម្មជាច្រើន។ កាលនៅក្នុងឆ្នាំ២០១១ កន្លងមកនេះ នាងក៏ទទួលថតខ្សែភាពយន្ត៤ ក្នុងពេលតែមួយ ហើយរឿងដែលថតនោះនាងសម្តែង ជាតួឯកស្រី នៅក្នុងរឿង ”ជីវិតជំពាក់បាប ” ត្រូវដាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ នាពេលឆាប់ៗខាងមុខនេះ៕

Photo by Looking Today

Photo by Looking Today

ដកស្រង់ពី
http://www.lookingtoday.com/entertainment-news/

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: