សហគមន៍ នីហ្សេរីយ៉ា ចោទប្រកាន់ ប្រធានាធិបតីថា បានប្រើអាវុធ បំបែកហ្វូង បាតុករ

ឡាហ្គូស,នីហ្សេរីយ៉ា៖ តាមព័ត៌មាន ពីទួរទស្សន៍ CNN បានឲ្យដឹងនៅ ថ្ងៃព្រហសត្បិ៍ ទី១២ ខែមករា ឆ្នាំ២០១២ ថាសហគមន៍ពាណិជ្ជកម្ម នីហ្សេរីយ៉ាពីរ បានចោទប្រកាន់ ប្រធានាធិបតី ប្រទេស នីហ្សេរីយ៉ាថា បានប្រើប្រាស់ អាវុធដើម្បីវាយបំបែកហ្វូងបាតុករ ហើយហាក់ដូចជា បានជំរុញឲ្យបាតុករបន្តការ តវ៉ារបស់ពួកគេទូទាំងប្រទេស ដើម្បីប្រឆាំងពី តម្លៃប្រេងសាំង ឡើងថ្លៃខ្លាំងពេក។

សភាពលករ និងសភាសហជីបពាណិជ្ជកម្ម នីហ្សេរីយ៉ាបានចេញសេចក្តីថ្លែការណ៍រួមគ្នា មួយ កាលពី យប់មិញ ថាទង្វើរបស់លោកប្រធានាធិបតីហ្គោដឡាក់ ចូណាថាន់ (Goodluck Jonathan) ដូចនឹងសកម្មភាពបង្ក្រាបទៅ លើហ្វូងបាតុករបរបស់លោកប្រធានាធិបតី ប្រទេស អេហ្ស៊ីប ហូស្នី ម៉ូបារ៉ាក់ ជាពិសេសពួកគេ សុទ្ធតែបាន ប្រើបា្រស់កងកម្លាំងប្រដាប់អាវុធបាញ់ ទៅលើហ្វូងបាតុករអហិង្សារបស់ខ្លួន ។

តាមរបាយការណ៍មួយ របស់កាកបាទក្រហមប្រចាំនៅក្នុងប្រទេសនីហ្សេរីយ៉ា បានឲ្យដឹងថា រហូតមកដល់ពេលនេះការប៉ះទង្គិចគ្នា ក្នុងប្រទេសនេះបានបណ្តាលឲ្យបាត់បង់អាយុជីវិត ប្រជាជនអស់១៦នាក់ និង២០៥នាក់ទៀតទទួលរងរបួស។ បាតុកម្មប្រឆាំងនឹងតម្លៃប្រេង សាំងឡើងថ្លៃ អំពើហិង្សាខាងសសានា និង ចលនាបំបែកខ្លួនបានក្លាយជាបញ្ហាឈឺក្បាល សម្រាប់ មេដឹកនាំប្រទេសនីហ្សេរីយ៉ា ។

សូមបញ្ជាក់ថាមួលហេតុនៃការក្រោកតវ៉ាប្រឆាំងនេះ ដោយសារតែរដ្ឋាភិបាលបានសម្រេច ដំឡើងតម្លៃប្រេងសាំងទ្វេដង ហើយថែមទាំងបានដកចេញនូវប្រេងបម្រុងសម្រាប់ប្រទេស ក្រីក្រមួយនេះ៕

Photo by DAP-NEWS

ដកស្រង់ពី http://www.dap-news.com/2011-06-14-02-40-26/2-world/34603-2012-01-12-07-22-41.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: