ចោរ​២​នាក់​តាម​ភ្ជង់​​ប្លន់​ស្ត្រី​​២នាក់​ដោះ​​យក​ខ្សែ.ក​​មាស​ជាង​១​តម្លឹង​​ទៅ​បាត់​​បាញ់​គំរាម​​២​គ្រាប់​

រាជធានីភ្នំពេញ ៖ ចោរ​២​នាក់​​ប្រដាប់​ដោយ​​កាំភ្លើង​​ខ្លី​១​ដើម ​តាម​ភ្ជង់​ប្លន់​ស្ត្រី​២នាក់​បង​ប្អូន​​ដោះ​​យក​ខ្សែ.ក​​មាស​ទៅ​បាត់​ដោយ​ ​បាញ់​គំរាម​​២​គ្រាប់​ បង្ក​ឱ្យ​មាន​ការ​ភ័យ​​រន្ធត់​ និង​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ធ្នូ ២០១១ នៅភូមិ​ក្រោល​គោ ផ្លូវ​ឆ្ពោះ​ទៅ​វត្ត​ទួល​អស់​​លោក សង្កាត់​គីឡូ​ម៉ែត្រ​​លេខ​៦ ខណ្ឌ​ឫស្សីកែវ ខណៈ​ស្ត្រី​ទាំង​២​នាក់​នោះ​វិលត្រឡប់​​មក​ពី​ផ្សារ​។ ​ស្ត្រី​​រងគ្រោះ​​ម្ចាស់​ខ្សែ.ក​​ឈ្មោះ​ទី ស្រូន ​អាយុ​៣៧ឆ្នាំ ​និងស្ត្រី​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​​ និង​ត្រូវ​ជា​បង​ប្អូន​គ្នា​ឈ្មោះ​​កែវ មុនី ​អាយុ​ប្រហាក់​​ប្រហែល​គ្នា ស្នាក់​​នៅភូមិ​ស្ពាន​ខ្ពស់ ​សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ​គឺ ចោរ​តាម​ប្លន់​​ ខណៈ​​ពួក​នាង​​ជិះ​ម៉ូតូ​​តាម​ផ្លូវ វិល​ត្រឡប់​​មក​ពី​ទិញ​​ម្ហូប​ និង​អីវ៉ាន់​​នៅ​ផ្សារ​ឆេភូ ​ឬ​ផ្សារ​គីឡូ​ម៉ែត្រ​​លេខ​៦។

ស្ត្រីរងគ្រោះ​​ឈ្មោះ​ទី ស្រូន ​បាន​ឱ្យ​ដឹងថា ​ដំបូង​ ឡើយ​ ចោរ​ទាំង​២​​នោះ​ជិះ​​ម៉ូតូ​កៀរ​​ឱ្យ​ពួក​នា​ង​ឈប់​​ រួច​ហើយ​​ដក​កាំភ្លើង​​បាញ់​ឡើង​លើ​​១​គ្រាប់​គំរាម ​ដែលធ្វើ​ឱ្យ​​នាង​ហាក់​ដូចជា​ដឹង​ខ្លួន​មុន​ក៏​យក​ដៃ​ខ្ទប់​​​បាំង​ខ្សែ.ក​ ប៉ុន្តែ​ចោរ​នោះ​បាញ់​បង្ហើរ​​លើ​ក្បាល​១​គ្រាប់​ទៀត ស្រែក​បញ្ជា​​ឱ្យ​នាង​​ដក​ដៃ​ចេញ​រួច​ហើយ​កញ្ឆក់​​យក​ខ្សែ.ក​តែ​ម្តង។ ខ្សែ.ក​មាស​​ដែល​ចោរ​២​នាក់​ដោះ​យក​ទៅ​នោះ​​មាន​ទម្ងន់​​១​តម្លឹង​​២​ជី ហើយ​ភ្លាម​នោះ​​ចោរ​បាន​បើក​ម៉ូតូ​​គេច​ខ្លួន​ទៅ​បាត់​​ស្រមោល​​មិន​រំខាន​ ដល់​ប៉ូលិស​ទេ ​​បើ​ទោះ​ណា​​​​ពេល​នេះ​ប៉ូលិស​បាន​​មក​ត្រួតពិនិត្យយ​​កន្លែង​កើតហេតុ​​ ក៏ដោយ៕      ជលធា

ដកស្រង់ពី  href=http://kohsantepheapdaily.com.kh/article/32263.html

  1. Leave a comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: